រឿង៖ កំលោះពីរនាក់ ចង់បានប្រពន្ធគេ

 មានរឿងមួយថា មានបុរសម្នាក់ មានប្រពន្ធល្អ ទើបតែរៀបការថ្មីៗ បណ្ដើរគ្នាទៅសួរញាតិ មានកំលោះពីរនាក់បានឃើញ ក៏ស្រឡាញ់ចង់បាន វាគិតថា «យើងធ្វើដូចម្ដេចនឹងបានអេះ ។ ចៅម្នាក់ ឆ្លើយថាងាយទេ ឯងគិតទៅរកខ្ចីរទេះគោមកបរ ប៉ុន្តែឯងមិនស្គាល់អញ បើអញសួរឯងៗ កុំប្រាប់ថារទេះ ចូរឯងប្រាប់ថាចន្ទោល ថានឹមទៅវិញ ។ ទើបកំលោះម្នាក់ទៅខ្ចីរទេះគេមកបរឲ្យជួបនឹងបុរសបណ្ដើរប្រពន្ធនោះដើរមកដល់, ក៏កំលោះម្នាក់នោះវាសួរថា « នែអ្នក ! អញ្ជើញមកអាយ ឈប់និយាយគ្នាលេងបន្តិចសិន» ។ បុរសការប្រពន្ធថ្មី ក៏ចូលទៅអង្គុយលេង ។

លុះកំលោះម្នាក់បររទេះមកដល់វាធ្វើជាសួរថា «នេះហៅអ្វី ? អ្នក !»។ បុរសប្ដីប្រពន្ធ ឆ្លើយប្រាប់ថា «គេហៅរទេះ»  មែនឬអ្នក ? ។ បុរសនោះថា «មែន » « បើមែនអ្នកហ៊ានភ្នាល់នឹងខ្ញុំទេ»។ បុរសនោះសួរថា « អ្នកឯងមានទ្រព្យអ្វីភ្នាល់នឹងយើង ? ។ កំលោះនោះថា « បើខ្ញុំចាញ់ ខ្ញុំនៅជាខ្ញុំអ្នក បើខ្ញុំឈ្នះ « សុំតែប្រពន្ធអ្នក » ។ បុរសនោះគិតថា ប្រាកដជាគេហៅរទេះមែននឹងខ្លាចអ្វី ក៏ព្រមភ្នាល់នឹងគេទៅ ។ ទើបកំលោះដែលឈរ សួរទៅអ្នកបររទេះចង្អុលទៅសួរទៅចន្ទោល, កំលោះអ្នកបររទេះប្រាប់ថា « នេះគេហៅចន្ទោល»។ ចង្អុលសួរទៅនឹមថា «នេះគេហៅនឹម»  « នេះគេហៅទូក»  «នេះគេហៅទ្រាយ» « នេះគេហៅប្រែក» «នេះគេហៅកង់»  «នេះគេហៅខ្នងកង់» «នេះគេហៅទ្រពង» ដល់ឆ្លើយរួចសព្វគ្រប់ កំលោះនោះសួរទៅបុរសជាប្ដីថា«ឥឡូវ គេមិនហៅរទេះទេ បើដូច្នោះតើអ្នកឯងព្រមចាញ់យើងឲ្យប្រពន្ធមកយើងឬម្ដេច ? បុរសជាប្ដីនោះមិនព្រម, ដល់ប្រកែកទៅមិនឈ្នះគេ ៗ ដណ្ដើមយកប្រពន្ធទៅបាន ។ បុរសនោះមិនសុខចិត្តទៅប្ដឹងចៅក្រម ៗ ឲ្យទៅកោះចៅទាំងពីរនោះមកជំនុំ, កំលោះទាំងពីរនាក់នោះវាសូកចៅក្រម ៗ កាត់សេចក្ដីថា «ត្រូវចាញ់គេហើយ ត្រូវឲ្យប្រពន្ធទៅគេហើយ» ។ បុរសនោះខឹងណាស់ ត្បិតគេយកប្រពន្ធទៅបាន ដើរផង យំផង, ដើរបន្តិចទៅប្រទះសុភាទន្សាយ ៗសួរថា «ថ្វីបានជាយំបង ? » ៗ បុរសនោះប្រាប់តាមដំណើរសព្វគ្រប់ ។ សុភាទន្សាយថា « បើដូច្នោះបងឯងកុំភ័យ រកតែចេកមកឲ្យយើងស៊ីសិន យើងទៅជួយជំនុំឲ្យបានប្រពន្ធមកវិញ» ។ បុរសនោះអរណាស់ ខំទៅរកចេកមកឲ្យសុភាទន្សាយ ៗ ស៊ីចេករួចហើយ ដើរទៅជាមួយបុរសនោះ ទៅដល់សួរចៅក្រមថា «លោកកាត់សេចក្ដីគេនោះ តើដូចម្ដេចខ្លះ ។ ចៅក្រម ឆ្លើយប្រាប់តាមដំណើរសព្វគ្រប់ ។ សុភាទន្សាយថា «លោកកាត់សេចក្ដី មិនទាន់អស់ទេ បើដូច្នេះខ្ញុំសូមកាត់សេចក្ដីនេះផង ឲ្យសុខចិត្តទាំងពីរខាង» ។ សុភាទន្សាយ សួរកំលោះដែលយកប្រពន្ធគេមកនោះថា « អ្នកទាំងពីរនាក់កាលភ្នាល់គ្នាថាដាក់អ្វី ។ បុរសនោះឆ្លើយថា «ដាក់ប្រពន្ធ » ។ សុភាទន្សាយ សួរទៅកំលោះនោះថា « ត្រង់ណាហៅប្រពន្ធ » បើអ្នករកឃើញយកទៅចុះ បើរកមិនឃើញទេ ឲ្យប្រពន្ធទៅគេវិញទៅ»។ កំលោះនោះចាប់ត្រង់ដៃ, សុភាទន្សាយប្រាប់ថា នេះគេហៅថាដៃទេ វាចាប់ត្រង់ជើង សុភាទន្សាយថា « នេះគេហៅជើងទេ» វាចាប់ត្រង់នេះ ក៏ថាមិនមែន, ត្រង់នោះក៏ថាមិនមែន ហើយប្រាប់ថារួមទាំងអស់គ្នាទៅទើបគេហៅ «ប្រពន្ធ» ឯរទេះក៏ដូចគ្នាគឺគេហៅចន្ទោល នឹម ទូក ទ្រាយ ប្រែក ធ្នង់ទ្រពង រួមទាំងអស់នេះទៅ ទើបហៅថា «រទេះ» បើដូច្នេះ ឯងយកប្រពន្ធគេ មិនបានទេ ឲ្យមកគេវិញ» ។ សុភាទន្សាយឲ្យកំលោះនោះ យកប្រពន្ធមកវិញ ។ សុភាទន្សាយស្ដីឲ្យលោកចៅក្រមថា «បងកាត់សេចក្ដីនេះស៊ីតែសំណូកគេ គ្មានត្រង់តាមព្រះច្បាប់សោះ» ។ បុរសនោះប្រាប់ប្រពន្ធមកវិញ ក៏អរណាស់ លើកដៃសំពះសុភាទន្សាយថា « លោកបងកាត់សេចក្ដីនេះ ពេញហៅត្រង់ហើយ ឲ្យលោកបានសម្បត្តិសួគ៌និព្វាន »

ប្រាជ្ញឯង  ឲ្យក្រែងប្រាជ្ញគេ

 

 

ដកស្រង់ចេញពី៖ ប្រជុំរឿងព្រេងខ្មែរភាគ ១

Name

ប្រជុំរឿងព្រេងខ្មែរ ប្រជុំរឿងព្រេងខ្មែរ ភាគ០១
false
ltr
item
Khmer Legend: រឿង៖ កំលោះពីរនាក់ ចង់បានប្រពន្ធគេ
រឿង៖ កំលោះពីរនាក់ ចង់បានប្រពន្ធគេ
Khmer Legend
https://khmerlegendcambodia.blogspot.com/2021/05/blog-post_4.html
https://khmerlegendcambodia.blogspot.com/
https://khmerlegendcambodia.blogspot.com/
https://khmerlegendcambodia.blogspot.com/2021/05/blog-post_4.html
true
3823562444087450416
UTF-8
មិនមានអត្ថបទនោទេ មិនមានអត្ថបទទាក់ទងទេ VIEW ALL Readmore Reply Cancel reply Delete By ទំព័រដើម PAGES បទ View All RECOMMENDED FOR YOU Tag ARCHIVE ចម្រៀងទាំងអស់ សូមទោសមិនមានអត្ថបទដែលអ្នកកំពុងស្វែងរកនោះទេ។ ត្រលប់ទៅទំព័រដើម Contents ចម្រៀងទាក់ទង Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy