រឿង៖ ចៅអាចម៍សេះ

 មានបុរសម្នាក់ អ្នកស្រុកគេហៅថា «ចៅអាចម៍សេះ » ព្រោះនៅខ្ញុំសេដ្ឋីគេឲ្យឃ្វាលសេះប្រហែលជា ៥០ ក្បាល គេឲ្យទៅសង់ខ្ទមនៅបៀតមាត់ទន្លេ ។ បុរសនោះព្យាយាមរំឭកគុណព្រះពុទ្ធ ទោះឃ្វាលសេះក្ដី ធ្វើការអ្វីក្ដី តែងទន្ទេញជាប់ «អញទៅដេញសេះ សម្មាសម្ពុទ្ធោ អញទៅលើកអាចម៍សេះ សម្មាសម្ពុទ្ធោ » ធ្វើការអ្វីៗក៏ទន្ទេញថា សម្មាសម្ពុទ្ធោដូច្នេះដរាបទៅ ។ ឯអាចម៍សេះនោះទៀតបុរសមិនលើកចោលទេ តែងកើបច្រកការុងទុកបានជាច្រើន ។ថ្ងៃមួយមានសំពៅ ៥០០ មកពីស្រុកចិននាំទំនិញមកលក់ ។ បុរសស្រែកហៅថា « ឲ្យចូលមកនេះសិន» ។ លុះសំពៅចូលមកសួរថា « អ្នករាល់គ្នាបើកសំពៅមកពីណា

នាយសំពៅថា « មកពីស្រុកចិន» ។ បុរសថា « អ្នកស្គាល់ស្ដេចក្រុងចិនទេ   នាយសំពៅថា «ស្គាល់ ព្រោះខ្ញុំនៅជិតព្រះរាជវាំងដែរ » ។ បុរសថា « ស្ដេចក្រុងចិននោះជាក្លើអញ ហើយជាមិត្រសម្លាញ់ថ្ងៃមុនរៀងមក បើអ្នកត្រឡប់ទៅស្រុកចិនវិញ អញផ្ញើរបស់ទៅក្លើអញផង»នាយសំពៅនោះឆ្លើយថា បាទ ! ហើយនាំគ្នាចេញសំពៅទៅលក់ដូរ, មិនយូរប៉ុន្មាន នាយសំពៅត្រឡប់មកវិញ ចូលទៅរកបុរសនោះ សួរថា «អ្នកឯងមានអ្វីផ្ញើទៅ? យកមកខ្ញុំទៅឥឡូវហើយ » ។ បុរសថាខ្វះអ្វី ខ្ញុំរៀបដាក់ក្នុងការុងបម្រុងផ្ញើទៅ» នាយសំពៅក៏ប្រើជើងឈ្នួលឲ្យជញ្ជូនដាក់សំពៅ នូវរបស់ប្រហែល ៤00ការុង ដែលសុទ្ធតែការុងពេញដោយអាចម៍សេះ ហើយក៏លាបុរសនោះ ចេញសំពៅទៅស្រុកចិន, ដល់ទៅដំណាក់ផែស្ដេចក្រុងចិន ហើយក៏បោះយុថ្កា ឡើងទៅក្រាបទូលថា «មានក្លើព្រះអង្គ ផ្ញើរបស់ពីស្រុកខ្មែរមកថ្វាយ ដាក់នឹងការុងច្រើនណាស់ » ។ ស្ដេចក្រុងចិនឆ្ងល់ថា « អញមិនដែលទៅស្រុកខ្មែរទេ អញមានក្លើឯណានៅស្រុកខ្មែរក៏មានព្រះបន្ទូលឲ្យទៅជញ្ជូនការុងអាចម៍សេះនោះ មកដាក់គរនៅមុខព្រះលាន ទ្រង់ឲ្យស្រាយមាត់ការុងចាក់មើល តើជារបស់អ្វីខ្លះ» ដល់ស្រាយទៅ ឃើញសុទ្ធតែដុំមាសគ្រប់ការុង ។ ស្ដេចមានព្រះទ័យត្រេកអររកទីបំផុតគ្មាន ក៏ទ្រង់គិតក្នុងព្រះចិន្ដាថា «នឹងបានអ្វីផ្ញើទៅគេវិញ, មានតែព្រះរាជបុត្រីមួយ ព្រះជន្ម ១៨ ឆ្នាំ ព្រះរូប ព្រះឆោមល្អលើសស្រីទាំងអស់ គិតផ្ញើទៅឲ្យគេ, ហើយក៏ទ្រង់ចាត់ឲ្យជាងធ្វើស្គរមួយយ៉ាងធំពាសស្បែកសត្វទាំងសងខាង តែឲ្យមានកន្លែងបើកចេញចូលម្ខាងបាន ហើយក៏ដាក់ព្រះរាជបុត្រីនោះទៅក្នុងស្គរ មានទាំងកន្សែងបក់បោយមួយផង ហើយចាត់បម្រើឲ្យបើកសំពៅយកទៅឲ្យចៅអាចម៍សេះ បម្រើទៅដល់ហើយក៏ស្រែកហៅបុរសនោះថា «ស្ដេចក្រុងចិនជាក្លើ ផ្ញើស្គរមួយមកឲ្យអ្នកឯងវាយលេង» ។ បុរសឮដូច្នោះក៏ត្រេកអរណាស់ ។ អ្នកបម្រើយកស្គរទៅចងក្នុងរោងសេះនោះ ។ បុរសនោះក៏ចេះតែវាយលេងទាំងនិយាយផងថា «ក្លើអញស្រឡាញ់អញផ្ញើស្គរនេះមកឲ្យអញវាយលេង»។ ថ្ងៃមួយ បុរសនោះវាយស្គរ ហើយចេញទៅឃ្វាលសេះ ។ នាងដែលនៅក្នុងស្គរចេញមក រៀបបាយទឹកទុកបម្រុងឲ្យបុរសនោះ ហើយចូលទៅក្នុងស្គរ ចេញមករៀបបាយទឹក មកវិញឃើញបាយគិតថា «នរណាអេះ មករៀបបាយឲ្យអញៗឃ្លានបាយ អញស៊ីហើយ» ។ ឯនាងនោះធ្វើដូច្នេះជាច្រើនថ្ងៃ បុរសនោះសង្ស័យនឹកថា «នរណាយកបាយឲ្យអញស៊ីរាល់ថ្ងៃម្ល៉េះចាំលបមើល ក៏ឃើញនាងដ៏មានរូបល្អឯក ចេញពីក្នុងស្គរមក ហើយបក់បោយកន្សែង ឲ្យកើតជាអាហារឡើងមួយរំពេច ។ បុរសនោះក៏ភ័យស្រែកថា « សម្មាសម្ពុទ្ធោ មកពីណាល្អម្ល៉េះ ? ហើយក៏រត់ទៅ» ។ នាងនោះចេញតាមបុរសនោះស្រែកថា «សម្មាសម្ពុទ្ធោ កុំចាប់អញ អាណិតអញ លែងអញទៅ » ។ នាងថា « ខ្ញុំមិនលែងទេ អ្នកឯងជាប្ដីខ្ញុំហើយ ឪពុកខ្ញុំឲ្យខ្ញុំមកនៅធ្វើជាប្រពន្ធអ្នកឯង ព្រោះអ្នកឯងបានផ្ញើមាសប្រាក់ ទៅឲ្យឪពុកខ្ញុំច្រើនណាស់» ។ បុរសថា «ទេ ! ខ្ញុំមិនយកទេ» ។ នាងនោះនិយាយលួងលោមច្រើនដង បុរសក៏ស្ងៀម, នាងដឹកដៃបុរសនោះមករោងសេះវិញ ។ ក្នុងវេលាយប់នោះ នាងអធិដ្ឋានកន្សែងបក់បោយ ហើយបក់ទៅ កើតជាប្រាសាទរាជវាំង មានមនុស្សគឹកកងរំពងនៅក្នុងនោះ ។ ចៅអាចម៍សេះហើយនិងនាងនោះ ក៏នៅលើប្រាសាទ មានមនុស្សបម្រើឆ្វេងស្ដាំ ។ អ្នកស្រុកទាំងពួងឃើញហើយ ភ្ញាក់ផ្អើលគ្រប់គ្នា ក៏រត់ទៅប្រាប់សេដ្ឋីជាចៅហ្វាយបុរសនោះថា «មានកើតប្រាសាទរាជវាំង ត្រង់ខ្ទមចៅអាចម៍សេះនោះច្រើនណាស់ » ។ សេដ្ឋីសង្ស័យ រត់ទៅមើលឃើញហើយក៏ភិតភ័យ រត់ទៅទូលស្ដេចតាមរឿង ។ 
   
ស្ដេចទ្រង់ជ្រាប ទ្រង់ចាត់បម្រើ ឲ្យទៅពិនិត្យមើលឃើញពិតដូច្នោះមែន ក៏មានព្រះទ័យទោមនស្សជាខ្លាំងថា «ឈ្មោះណាហ៊ានមកសាងប្រាសាទរាជវាំងក្នុងនគរអញ មានតែអញទេជាស្ដេចក្នុងនគរនេះ» ទើបទ្រង់ប្រជុំនាហ្មឺនសព្វមុខមន្ត្រី មានព្រះបន្ទូលចាត់ឲ្យរៀបរេហ៍ពល លើកទៅចាប់ទាំងព្រះអង្គក៏ស្ដេចយាងជាមួយផង ។ វេលានោះមានបម្រើទៅប្រាប់ចៅអាចម៍សេះហើយ នឹងប្រពន្ធចៅអាចម៍សេះបានឮ ក៏មានសេចក្ដីភិតភ័យណាស់ ។ នាងប្រាប់ប្ដីថា «កុំឲ្យភ័យទុកងារឲ្យខ្ញុំច្បាំងនឹងស្ដេចនេះវិញ នាងក៏រៀបខ្លួនចេញទៅ ហើយអធិដ្ឋានកន្សែងបក់ កន្សែងបោយឲ្យស្ដេចបរាជ័យ ព្រមទាំងរេហ៍ពល ។ 
   
ចៅអាចម៍សេះនិងនាងនោះបានសោយរាជ្យជាស្ដេច ដោយអំណាចដឹងគុណព្រះពុទ្ធ ។

ការខំប្រឹងប្រែង  តែងមានផលច្រើន
1-កម្ពុជសុរិយា លេខ ១០ – ១១ – ១២ ឆ្នាំ ១៩៣៣ – ៤ ទំព័រ ១៤៩ មិនមានឈ្មោះអ្នករៀបរៀងទេ ។  

 

ដកស្រង់ចេញពី៖ ប្រជុំរឿងព្រេងខ្មែរភាគ ១

Name

ប្រជុំរឿងព្រេងខ្មែរ ប្រជុំរឿងព្រេងខ្មែរ ភាគ០១
false
ltr
item
Khmer Legend: រឿង៖ ចៅអាចម៍សេះ
រឿង៖ ចៅអាចម៍សេះ
Khmer Legend
https://khmerlegendcambodia.blogspot.com/2021/05/blog-post_47.html
https://khmerlegendcambodia.blogspot.com/
https://khmerlegendcambodia.blogspot.com/
https://khmerlegendcambodia.blogspot.com/2021/05/blog-post_47.html
true
3823562444087450416
UTF-8
មិនមានអត្ថបទនោទេ មិនមានអត្ថបទទាក់ទងទេ VIEW ALL Readmore Reply Cancel reply Delete By ទំព័រដើម PAGES បទ View All RECOMMENDED FOR YOU Tag ARCHIVE ចម្រៀងទាំងអស់ សូមទោសមិនមានអត្ថបទដែលអ្នកកំពុងស្វែងរកនោះទេ។ ត្រលប់ទៅទំព័រដើម Contents ចម្រៀងទាក់ទង Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy