រឿង៖ ចៅសុក្រ និងចៅសៅរ៍

 កាលពីព្រេងនាយ មានបុរសពីរនាក់ ជាសម្លាញ់នឹងគ្នា មួយឈ្មោះចៅសុក្រ មួយឈ្មោះចៅសៅរ៍ បានបួសនៅវត្តជាមួយគ្នា ។ បួសយូរបន្តិចទៅ ក៏សឹកមកវិញ សឹកមកហើយក៏ជាសម្លាញ់នឹងគ្នាទៀត សន្យានឹងគ្នាថា« បើនរណាក្រ ត្រូវជួយគ្នា » ហើយបុរសទាំងពីរនាក់ក៏មានប្រពន្ធកូន នៅរកស៊ីទីទៃពីគ្នា ។ ចៅសុក្ររកស៊ីទៅមានទ្រព្យរបស់ច្រើន ។ ឯចៅសៅរ៍ល្ងង់ខ្លៅក្រលំបាក ហើយប្រពន្ធក៏មានសហាយផង ។ ចៅសុក្រដឹងថា ប្រពន្ធចៅសៅរ៍មានសហាយ ហើយក្រលំបាកដូច្នោះ ក៏ទៅសួរចៅសៅរ៍ទៅដល់ឃើញចៅសៅរ៍ក្រលំបាកណាស់មែន ក៏បបួលចៅសៅរ៍ទៅរកស៊ី ហើយនិយាយថា «ត្រូវឯងតាមពាក្យអញ »

ចៅសៅរ៍ក៏ព្រមតាមពាក្យចៅសុក្រ ។ ចៅសុក្របបួលចៅសៅរ៍ទៅកាប់ឈើ ធ្វើក្ដារមឈូសលក់ ។ ចៅសៅរ៍តាមពាក្យចៅសុក្រ ក៏ព្រមទៅជាមួយគ្នា ។ ឯកូនសេដ្ឋីដែលសហាយនឹងនាងប៉ិចឮ ជាប្រពន្ធចៅសៅរ៍ ឃើញចៅសៅរ៍មិននៅផ្ទះ ក៏ទៅដេកនឹងប្រពន្ធចៅសៅរ៍ រួចហើយវិលទៅផ្ទះវិញ ។ ចៅសុក្រនិងចៅសៅរ៍ធ្វើក្ដារមឈូសបានមួយ ក៏យកមកដាក់ក្នុងផ្ទះ ហើយទៅធ្វើក្ដារមឈូសទៀត ។ កូនសេដ្ឋីក៏ទៅដេកនឹងនាងប៉ិចទៀត ។ ដល់ពាក់កណ្ដាលអធ្រាត្រចៅសុក្រនិងចៅសៅរ៍មកផ្ទះវិញ ។ ចៅសុក្រខំដើរប្រញាប់មកមុន ស្រែកហៅប្រពន្ធចៅសៅរ៍ឲ្យបើកទ្វារ ។ ឯកូនសេដ្ឋីក៏ភិតភ័យរត់ពុំរួច នាងប៉ិចប្រាប់សហាយឲ្យចូលដេកក្នុងក្ដារមឈូស ហើយទៅបើកទ្វារ ឲ្យចៅសុក្រចៅសៅរ៍ចូលទៅក្នុងផ្ទះ ។ នាងប៉ិចសួរថា «ដូចម្ដេចក៏បានជាវិលមកវិញ ? ចៅសៅរ៍ប្រាប់ថា « ចៅសុក្រ ឈឺក្បាលហៅវិលមកវិញ » ហើយចៅសៅរ៍ប្រាប់ទៅនាងប៉ិចឲ្យដណ្ដាំបាយស៊ី, ស៊ីបាយរួចហើយ ដោយចៅសុក្រដឹងថា សហាយនាងដេកនៅក្នុងក្ដារមឈូស ក៏ប្រាប់ទៅចៅសៅរ៍ថា « រកផ្ដៅមកចងក្ដារមឈូសទុកក្រែងចោរលួច » ។ ចៅសៅរ៍ ក៏យកផ្ដៅទៅចងរួចស្រេច ហើយយកដែកគោលបោះថែមទៀត ។ ឯចៅសៅរ៍ពុំដឹងជាប្រពន្ធមានសហាយ ក៏ធ្វើតាមពាក្យចៅសុក្របង្គាប់ ។ លុះព្រឹកឡើងចៅសៅរ៍ ប្រើនាងប៉ិចជាប្រពន្ធឲ្យទៅទិញអីវ៉ាន់, នាងប៉ិចក៏ហួសទៅប្រាប់សេដ្ឋីថា «ឲ្យសេដ្ឋីចាំទិញមឈូស ត្បិតកូនសេដ្ឋី ទៅដេកនឹងខ្ញុំ ប្ដីខ្ញុំមកទាន់ បានរត់ចូលដេកក្នុងមឈូស, ឥឡូវនេះប្ដីខ្ញុំសែងយកមកដល់ព្រឹកនេះហើយ»។ ប្រាប់ហើយនាងប៉ិចក៏ត្រឡប់ទៅផ្ទះវិញ ។ លុះចៅសុក្រ និងចៅសៅរ៍ ស៊ីបាយរួច ក៏សែងមឈូសយកទៅលក់ ។ សេដ្ឋីឲ្យខ្ញុំមួយនាក់ចាំមើលផ្លូវ ផ្ដាំថា «បើឃើញអ្នកណាសែងក្ដារមឈូសមកដល់ ឲ្យរត់ទៅហៅយើង » ។ ចៅសុក្រ និងចៅសៅរ៍ សែងក្ដារមឈូសមកដល់ផ្ទះសេដ្ឋី ស្រែកពពាយនាយថា «អ្នកណាទិញក្ដារមឈូសទេ » ។ សេដ្ឋីឮសួរថា «លក់តម្លៃប៉ុន្មាន ? ចៅសុក្រប្រាប់ថា «ឲ្យចាក់ប្រាក់ពីដីឡើង ស្មើនឹងមឈូស » ។ សេដ្ឋីសុំតថ្លៃ ក៏ចៅសុក្រមិនព្រម ។ សេដ្ឋីក៏ប្រើខ្ញុំកំដរឲ្យយកប្រាក់មកចាក់ ស្មើនឹងមឈូស ហើយចៅសុក្រ និងចៅសៅរ៍យកប្រាក់ទៅចែកគ្នា ។ សេដ្ឋីគាស់មឈូសយកកូនចេញ ។ ក្រោយមកចៅសៅរ៍ យកនាងប៉ិចជាប្រពន្ធដូចដែលវិញ ។ 

អូសទូកមិនឲ្យល្អាន ចាប់ត្រីបាន មិនឲ្យល្អក់ទឹក
1- ច្បាប់សរសេរដៃ លេខ C.20B របស់លោក E. Aymonier ទំព័រ ៣៨ ផ្នែកខាងភាសាខ្មែរ នៅបណ្ណាល័យពុទ្ធសាសនបណ្ឌិត្យ និង កម្ពុជសុរិយា លេខ ១- ២- ៣  ឆ្នាំ១៩៣៦ ទំព័រ ៧៩ គ្មានឈ្មោះអ្នករៀបរៀងទេ ។ 

 

 

ដកស្រង់ចេញពី៖ ប្រជុំរឿងព្រេងខ្មែរភាគ ១

Name

ប្រជុំរឿងព្រេងខ្មែរ ប្រជុំរឿងព្រេងខ្មែរ ភាគ០១
false
ltr
item
Khmer Legend: រឿង៖ ចៅសុក្រ និងចៅសៅរ៍
រឿង៖ ចៅសុក្រ និងចៅសៅរ៍
Khmer Legend
https://khmerlegendcambodia.blogspot.com/2021/05/blog-post_31.html
https://khmerlegendcambodia.blogspot.com/
https://khmerlegendcambodia.blogspot.com/
https://khmerlegendcambodia.blogspot.com/2021/05/blog-post_31.html
true
3823562444087450416
UTF-8
មិនមានអត្ថបទនោទេ មិនមានអត្ថបទទាក់ទងទេ VIEW ALL Readmore Reply Cancel reply Delete By ទំព័រដើម PAGES បទ View All RECOMMENDED FOR YOU Tag ARCHIVE ចម្រៀងទាំងអស់ សូមទោសមិនមានអត្ថបទដែលអ្នកកំពុងស្វែងរកនោះទេ។ ត្រលប់ទៅទំព័រដើម Contents ចម្រៀងទាក់ទង Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy