រឿង៖ ចចក

 កាលពីព្រេងនាយ មានចចកត្រោសធំមួយ ដល់ខែលំហើយ វាដើររកត្រពាំងបឹងបួដែលរីងទឹក ដើម្បីចាប់ត្រីស៊ី ។ លុះទៅដល់ត្រពាំងមួយរីងទឹកអស់ នៅតែប្រឡង់មួយឃើញសុទ្ធតែភក់ មានត្រី កំពឹស បង្កង ក្ដាម ជាច្រើនណាស់ ។ ចចកឃើញហើយមានចិត្តត្រេកអររីករាយគិតថា «ថ្ងៃនេះអញមានលាភធំណាស់ ជាលាភចម្លែកជាងសព្វថ្ងៃ» ។ ឯកំពឹសមានប្រាជ្ញា ឮចចកថាដូច្នោះហើយ ក៏និយាយលួងលោមចចកថា «យើងទាំងអស់គ្នាសុទ្ធតែចំណីបងចចកឯងទាំងអស់ហើយ ប៉ុន្តែយើងប្រឡាក់ភក់ណាស់ បងឯងស៊ីយើងទាំងភក់ដូច្នេះ មិនឆ្ងាញ់ពិសាទេ» ។ ចចកឆ្លើយថា «ធ្វើដូចម្ដេចនឹងឆ្ងាញ់ពិសា

កំពឹសឆ្លើយថា «ត្រូវបងចចកយកយើងទៅលាងទឹកឲ្យជ្រះស្អាត ហើយសឹមស៊ីនោះទើបឆ្ងាញ់ពិសា» ។ ចចកថា «ដូចម្ដេចនឹងយកទៅលាងបានបើច្រើនដល់ម្ល៉េះ។ កំពឹសថា «បងចចកកុំព្រួយចិត្ត ខ្ញុំធានាគិតឲ្យបងបានស្រួលប៉ុន្តែត្រូវបងឯងតាមខ្ញុំ»។ ចចកឆ្លើយឡើងថា «បងឯងធ្វើដូចម្ដេចក៏ខ្ញុំតាមទាំងអស់» ។ កំពឹសថា «ធ្វើដូច្នេះចូរបងឯងចូលមកដេកននៀលក្នុងភក់នេះ ហើយយើងរាល់គ្នានឹងបានតោងខាំរោមបងឯង បងឯងនាំយើងទៅរកស្ទឹងបឹងបួឯណា ដែលមានទឹកថ្លាច្រើន បងឯងលាងយើងឲ្យស្អាត ហើយសឹមបងឯងស៊ីឆ្ងាញ់ពីសាតាមចិត្តចុះ» ។ ឯចចកជាសត្វលោភហើយល្ងង់ ក៏ធ្វើតាមពាក្យកំពឹស ។ កំពឹសនិងត្រី ក៏បបួលគ្នាតោងរោមចចកទៅ លុះទៅដល់បឹងមួយធំវែង មានទឹកថ្លាល្អ ចចកដើរចុះទៅក្នុងទឹក អស់ត្រីកំពឹសលោតទៅក្នុងទឹក ហើយប្រាប់ថា «បងចចកឯងទៅជញ្ជូនមកឲ្យអស់សិន សឹមមកស៊ីឲ្យឆ្អែតតែម្ដង យើងនៅចាំបងនៅទីនេះ» ។ ចចកក៏ទៅជញ្ជូនត្រីនិងកំពឹសមក លុះត្រាតែអស់ពីត្រពាំងនោះ ។ ពួកត្រី កំពឹស ក្ដាម ខ្យង ដឹងថា ចចកជញ្ជូនអស់ហើយក៏នាំគ្នាមុជក្នុងទឹកបាត់អស់ទៅ ។ ឯចចក ដឹងថាកំពឹសបញ្ឆោតដូច្នេះហើយខឹងណាស់ ដើរទៅបបួលអស់សត្វធំ តូច ដំរី រមាសខ្លា គ្រប់ភាសាសត្វ ទាំងពស់ថ្លាន់ ពស់ធំ ពស់តូច ទាំងសត្វហើរ គ្មានសេសសល់ដល់តិច បបួលគ្នាមកបាចទឹកបឹងនោះឲ្យរីង និងបានចាប់ត្រីក្នុងបឹងនោះស៊ីឲ្យអស់ បានឲ្យពស់ថ្លាន់ធ្វើជាទំនប់ អស់សត្វឯទៀតក៏បបួលគ្នាបាច ។ សត្វក្នុងបឹងដឹងថា ចចកបបួលគ្នាបាចទឹកឲ្យរីងទាំងបឹងភ័យណាស់ ក៏គិតគ្នាថា «យើងធ្វើម្ដេចនឹងបានឲ្យសត្វទាំងអស់នេះលែងបាចទឹកកាលនោះត្រីក្រាញ់ឆ្លើយឡើងថា «ខ្ញុំឮគេនិយាយថា បងសុភាទន្សាយជាអ្នកមានប្រាជ្ញា ចេះដោះទុក្ខមនុស្សសត្វផង ជាច្រើនណាស់ហើយ បើដូច្នេះខ្ញុំនឹងទៅពឹងបងសុភាទន្សាយ ឲ្យមកជួយដោះទុក្ខអស់យើង» ។ ពួកត្រីគិតគ្នាហើយ ក៏ប្រើត្រីក្រាញ់ទៅអញ្ជើញសុភាទន្សាយ ។ ត្រីក្រាញ់ប្រឹងននៀលទៅលុះដល់ត្រូវថ្ងៃក៏ក្រៀមស្រកាអស់ ដល់យប់សុភាទន្សាយចេញមករកស៊ី បានឃើញត្រីក្រាញ់ននៀលដូច្នោះក៏សួរថា «បងត្រីក្រាញ់ទៅណា។ ត្រីក្រាញ់ឃើញសុភាទន្សាយហើយមានចិត្តត្រេកអរណាស់ និយាយអង្វរថា បងសុភាទន្សាយអាណិតខ្ញុំត្បិតត្រីទាំងអស់ក្នុងបឹងគេប្រើខ្ញុំមក ឲ្យអញ្ជើញបងសុភាទន្សាយទៅ ត្បិតឮទាំងសត្វទាំងមនុស្សនិយាយថា បងជាអ្នកមានប្រាជ្ញា ចេះកាត់សេចក្ដីដោះទុក្ខ បើអ្នកឯណាកើតទុក្ខបងតែងទៅជួយដោះទុក្ខគេមិនដែលខាន ឥឡូវមានដំរី ក្របី គោ រមាស រមាំង ប្រើស ក្ដាន់ ជ្រូក ពស់ធំ ពស់តូច ទាំងសត្វហើរ គឺកុក ក្រៀល បង្កៀលខ្យង ទុង ទោម ក្អែកទឹក ប្រវឹក ស្មោញ ទាំងប៉ុន្មាន បានបបួលគ្នាមកបាចទឹកបឹងឲ្យរីងនឹងបានចាប់អស់ ត្រី អណ្ដើក កន្ធាយ ស៊ីជាចំណីឲ្យអស់ពីបឹងនេះឯង ។ បើដូច្នេះ បងសុភាទន្សាយអាណិតជួយដោះទុក្ខអស់បងប្អូនខ្ញុំ ឲ្យបានរួចពីភ័យម្ដងនេះ នឹងបានល្បីកេរ្តិ៍ឈ្មោះតទៅ អស់យើងនឹងតបគុណបងសុភាទន្សាយឯង យើងមិនភ្លេចគុណដរាបដល់អស់ជីវិត ។ ឯទន្សាយឮត្រីក្រាញ់និយាយអង្វរដូច្នោះក៏ឆ្លើយថា «បងត្រីក្រាញ់ទៅមុនចុះ ទៅប្រាប់អស់បងប្អូនកុំឲ្យភិតភ័យ ចាំខ្ញុំជួយដោះឲ្យរួចកុំមានចិត្តបារម្ភឡើយ» ។ ត្រីក្រាញ់ក៏ត្រឡប់ទៅវិញ ឯទន្សាយលុះព្រឹកព្រហាម ឡើងទៅមាត់បឹង ឃើញអស់សត្វកំពុងបាចទឹក ក៏យកស្លឹកឈើដែលដង្កូវស៊ីធ្លុះៗមកធ្វើជាសំបុត្រ ហើយស្រែកហៅអស់សត្វទាំងនោះថា នែ ! បងប្អូនទាំងអស់ចាំស្ដាប់ខ្ញុំត្បិតព្រះឥន្ទលោកឲ្យខ្ញុំនាំសំបុត្រមកប្រាប់គ្រប់គ្នាថា «ព្រះឥន្ទ្រលោកមកកាច់ជើងត្រុំ ប្រមុំជើងអក កាប់ក្បាលឆ្កែចចក ដកភ្លុកដំរីស» ។ អស់សត្វឮថាសំបុត្រព្រះឥន្ទ្រដូច្នោះភ័យណាស់ផ្អើលបោលជាន់គ្នា ពានលើដំរី ក្របី រមាស រមាំងៗ ស្ទុះបោលទៅជាន់លើពស់ថ្លាន់ជាទំនប់ ដាច់ខ្លួនជាពីរជាបីកំណាត់ ធ្លាយទំនប់លិចទឹកស្លាប់អស់ ។ សត្វទាំងនោះក៏ទៅជាចំណីត្រីវិញ ។ តាំងពីថ្ងៃនោះមកអស់សត្វទាំងពួងកោតខ្លាចប្រាជ្ញាសុភាទន្សាយ ទុកសុភាទន្សាយជាគ្រូបាអាចារ្យទាំងអស់ ។
អណ្ដាតជាអាទិកន្លង ស្លាប់ផង រស់ផង ពីព្រោះអណ្ដាត

១- ទស្សនាវដ្ដី កម្ពុជសុរិយា លេខ ១០ - ១១ - ១២ឆ្នាំ  ១៩៣៦  ទំព័រ ១៤៣ គ្មានឈ្មោះអ្នករៀបរៀងទេ ។

 

 

ដកស្រង់ចេញពី៖ ប្រជុំរឿងព្រេងខ្មែរភាគ ១

Name

ប្រជុំរឿងព្រេងខ្មែរ ប្រជុំរឿងព្រេងខ្មែរ ភាគ០១
false
ltr
item
Khmer Legend: រឿង៖ ចចក
រឿង៖ ចចក
Khmer Legend
https://khmerlegendcambodia.blogspot.com/2021/05/blog-post_92.html
https://khmerlegendcambodia.blogspot.com/
https://khmerlegendcambodia.blogspot.com/
https://khmerlegendcambodia.blogspot.com/2021/05/blog-post_92.html
true
3823562444087450416
UTF-8
មិនមានអត្ថបទនោទេ មិនមានអត្ថបទទាក់ទងទេ VIEW ALL Readmore Reply Cancel reply Delete By ទំព័រដើម PAGES បទ View All RECOMMENDED FOR YOU Tag ARCHIVE ចម្រៀងទាំងអស់ សូមទោសមិនមានអត្ថបទដែលអ្នកកំពុងស្វែងរកនោះទេ។ ត្រលប់ទៅទំព័រដើម Contents ចម្រៀងទាក់ទង Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy